សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេរ ត្រាំ

ឯកឧត្តមប្រធានាធិបតីជាទីគោរព! ប្រទេសថៃមិនត្រឹមតែទាត់ចោលបទឈប់បាញ់និងដំណើរការសន្តិភាពដែលផ្តួចផ្តើមដោយឯកឧត្តមទេ ប៉ុន្តែថែមទាំងផ្គើននិងជាន់ឈ្លីនូវកិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពនិងការសង្គ្រោះជីវិតមនុស្ស។ ថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា រំលោភលើច្បាប់អន្តរជាតិ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ គ្រាប់បែកចង្កោម រួមនឹងយន្តហោះទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាស្លូតត្រង់ បំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កការស្លាប់និងរបួសមនុស្សជាច្រើននាក់ និងមានជនភៀសខ្លួនជិតកន្លះលាននាក់។

យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរសូមស្នើសុំឯកឧត្តមប្រធានាធិបតីសន្តិភាព «President of Peace» មេត្តាពិនិត្យ និងមានចំណាត់ការលើប្រទេសថៃ និងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។

ក្នុងនាមជាប្រជាជនកម្ពុជា យើងខ្ញុំសូមឯកឧត្តមប្រធានាធិបតី មេត្តាពិនិត្យចាត់វិធានការទៅលើការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ F-16 មកលើកម្ពុជា បង្កមហន្តរាយយ៉ាងធំធេងមកលើអាយុជីវិតប្រជាជនស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ មរតកវប្បធម៌មនុស្សជាតិនៃបូរាណស្ថាន។ សូមឯកឧត្តមប្រធានាធិបតី មេត្តាជួយសង្គ្រោះជីវិតជនស៊ីវិលនៅកម្ពុជា នាំយកសុខសន្តិភាពពេញលេញ! ៕

You might also like