BREAKING: ទាហានឈ្លានពានថៃ បានបាញ់កាំភ្លើងធំ និងដ្រូនទម្លាក់គ្រាប់នៅសមរភូមិអូរភ្លុកដំរី និងអគារកាស៊ីណូជាច្រើនគ្រាប់ តែកម្លាំងយើងបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា

(ព្រំដែន)៖ ចាប់តាំងពីវេលាម៉ោង ៧៖១០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ចូលសមរភូមិអូរភ្លុកដំរី ខេត្តពោធិ៍សាត់។ នៅវេលាម៉ោង ៧៖៤៤នាទី ទាហានថៃ បានប្រាស់កាំភ្លើងធំ បាញ់ចូលទីតាំងខាងក្រោយទីបញ្ជាការកង៥០១ និងគោលដៅផ្សេងទៀត។

នៅវេលាម៉ោង ៧៖៤៤នាទី ទាហានថៃប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើទីតាំងអគារកាស៊ីណូនៅច្រកជ័យជំនះ ដែលសរុបត្រឹមម៉ោង៨មានចំនួន១៦គ្រាប់ហើយ។

ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា ទៅកាន់ពួកសត្រូវ មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ៕

You might also like