ប្រជាពលរដ្ឋកំពុងចាកចេញពីស្រុកស្រីស្នំ បន្ទាប់ពីទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក នៅជិតជំរំជនភៀសសឹក
AKP សៀមរាប ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ –
ប្រជាពលរដ្ឋកំពុងភៀសសឹកចេញពីស្រុកស្រីស្នំ ខេត្តសៀមរាប បន្ទាប់ពីទាហានឈ្លានពានថៃ បានពង្រីកការបាញ់ប្រហារយ៉ាងកម្រោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរំជនភៀសសឹក នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។






