អភិបាលខេត្តបាត់ដំបង បន្តប្រគល់អំណោយរបស់សប្បុរសជនជាបន្តបន្ទាប់ ជូនបងប្អូនភៀសសឹកមកពីតាមបណ្តាស្រុកជាប់ព្រំដែន កម្ពុជា-ថៃ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជនបន្តបន្ទាប់ មានអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ ដែលសប្បុរសជនឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភជូនបងប្អូនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងនោះបានបន្តឧបត្ថមជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តសង្កែវារ ស្ថិតក្នុងឃុំបវេល ស្រុកបវេល។

You might also like