តំណាងសម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារបន្តនាំយកអណោយចែកទាំងយប់ជូនជនភៀសសឹកនៅក្នុងគ្រាមានសង្រ្គាម
ភ្នំពេញ៖ អំណោយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារប្រើប្រាស់ជាច្រើនមុខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារបានបន្តនាំយកចែកជូនដល់ជូនភៀសសឹកជិត៤ពាន់គ្រួសារ ក្នុងគ្រាមានសង្គ្រាមជាមួយប្រទេសថៃ។
នៅយប់ថ្ងៃទី១៥ខែធ្នូនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកទៅជូនជនភៀសសឹក ស្នាក់នៅមណ្ឌលសុវត្ថិភាព ។
អំណោយរបស់សម្ដេចតេជោហ៊ុន សែន និងក្រុមគ្រួសារបានផ្តល់ជូនដល់ជនភៀសសឹក រួមមានអង្ករ មី ទឹកស៊ីអ៊ីវ ត្រីខ ត្រីងៀត និងសាច់ក្រក ឃីតជាដើម។






