លោកស្រីបណ្ឌិត កុយ ពិសី ចុះសួរសុខទុក្ខនិងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ៥៨២នាក់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងវត្តព្រះបាទ៤ស្ថាន ខេត្តសៀមរាប
(សៀមរាប)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងភរិយា រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់របរប្រើប្រាស់ចាំបាច់ប្រមាណជាង ៣០មុខ ជូនគ្រួសារវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅទីសុវត្ថិភាព នៅក្នុងវត្តព្រះបាទ៤ស្ថានស្រុកសូត្រនិគម ខេត្តសៀមរាប។
អំណោយដែលនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន៖ កន្ទេល មុង ភួយ អាវរងារ សារុង វ៉ែនតាម្ញូប កាតាប សៀវភៅប៊ិច តុក្កតា កន្សែងជួតខ្លួន ថ្នាំពេទ្យបួនមុខ ទឺកដោះគោកូនក្មេង សម្លៀកបំពាក់កូនក្មេង សាប៊ូម្សៅ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ក្រេងកូឡា នំចំនី រួមនិងសម្ភារៈជាច្រើនមុខទៀត។






