គ្មានប្រទេសណា ដែលចំណេញក្នុងសង្គ្រាមអូសបន្លាយនោះទេ

សៀម កំពុងតែបានដើរចូលសេនារីយ៉ូនៃវិនាសកម្មដូចជាសង្គ្រាមស៊ីវិលរបស់អាមេរិក។ សង្គ្រាមអូសបន្លាយពីលើកទី1 និងលើកទី 2 វាយចូលឈ្លានពានខ្មែរ សៀមបានបាត់បង់ពួកកងទ័ពរាប់រយនាក់ ខូចខាតរថក្រោះ រថពាសដែក កាំភ្លើងតូចធំ និងមេទ័ពធំៗ ជាច្រើននាក់។ ដែលចាត់ទុកជាប្រវត្តិសាស្ត្រនៃសង្គ្រាមរបស់សៀមដែលបាត់បង់កូនកងទ័ព ពួកមេទ័ពនិងខូចខាតសព្វាវុធធ្ងន់ធ្ងរបំផុត។

តាំងពីមុនសង្គ្រាមសម្ដេចតេជោ សម្ដេចធ្លាប់មានប្រសាសន៍គឺសង្គ្រាមនេះមានរយៈពេលវែង ដោយបានត្រៀមខ្លួនទុកជាមុនទើបយើងអាចឈរជើងមកដល់ថ្ងៃនេះ។ ចំណែកសៀមវិញ គឺធ្វើសង្គ្រាមឈ្លានពានមិនប្រាប់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋរត់ជាន់ជើងគ្នារស់នៅយ៉ាងវេទនាជាទីបំផុតនិងរហូតមានដល់ពួកជនជាតិសៀមកើតជំងឺវិកលចរិតដោយសារសង្គ្រាម។ នេះជាសង្គ្រាមនៅលើទឹកដីខ្មែរ ក្នុងកម្រិតខ្មែរទប់ទល់ អាចកំទេចសៀមបានប៉ុណ្ណឹងហើយ ចុះបើនៅក្នុងកម្រិតផ្សេងមួយទៀត? សៀមប្រហែលជាត្រៀមក្ដាមមឈូសដាក់សពគឺមិនអស់នោះទេ។

កងទ័ពសៀមចល័តដល់ពីណាគឺមានសត្វត្មាតហោះនៅពីលើទីនោះ បីដូចជាសញ្ញាប្រាប់ថា បន្តិចទៀតមានការស្លាប់ហើយ និងក្លាយជាចំណីរបស់ពួកវា ទើបពួកវាហោះពីលើនៅចាំមើលអ៊ុតសមរភូមិ ចាំចឹកភ្នែកចឹកហែកសាច់ កងទ័ពសៀមក្លាយជាបំណែក បំណែក។ ចំណែកពួកឯកងទ័ពសៀមដែលសំណាងមានអ្នកយកសពទៅបាន ប៉ុន្តែមិនដែលឃើញបានសាកសពទាំងមូលនោះទេ មិនបាច់ក្បាលដាច់ដៃដាច់ជើងដាច់ខ្លួនជាពីរ ចំណែកកងទ័ពសៀមរបួសវិញ វះកាត់កាត់ដៃ កាត់ជើងចោលពេញមន្ទីរពេទ្យសៀម រហូតមន្ទីរពេទ្យនៅតាមព្រំដែនសៀមគឺលែងមានកន្លែងដាក់កងទ័ពរបួស។

នៅក្នុងស្ថានភាពនេះ គឺសៀមបានចាញ់ខ្មែររួចទៅហើយ ប៉ុន្តែដើម្បីកុំឱ្យចាញ់ចិត្ត វ៉ៃ 10 ថ្ងៃបានត្រឹមតែក្បែរព្រំដែន ខូចខាតបាត់បង់យ៉ាងធ្ងន់ធ្ងរបំផុត។ បើសិនជាសៀមហ៊ានប្រហើនបន្តរយៈពេល10ថ្ងៃទៀត ដូចជាសៀមបង្កើតនរកទុកឱ្យខ្លួនឯង។ ពីព្រោះថាទីកន្លែងសៀមត្រៀមមកស្លាប់ គឺខ្មែរចាប់បានទីតាំងទាំងអស់ គឺចាំតែពេលវេលាសៀមមកដល់ឆាប់បាននឹងកំទេចចោលដោយបំបែកសាកសពឱ្យខ្ទេចគឺមិនអាចយកសាកសពត្រឡប់ទៅវិញ។

ខ្ញុំបញ្ចប់សំណេរត្រឹមតែប៉ុណ្ណឹងចុះ បើមានចន្លោះខ្វះខាត ត្រង់ចំណុចណា? ខ្ញុំក៏សុំការអធ្យាស្រ័យទុកជាមុន។ ខ្ញុំសូមគោរពអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតមកដល់ចប់ ចង់បញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីជ័យជំនះការពារនៃជាតិយើង៕ ចប់.
រូបភាពឯកសារ÷ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

You might also like