BREAKING: យោធាថៃបន្ដប្រើដ្រូនទម្លាក់គ្រាប់បែក នៅអូរភ្លក់ដំរី និងបាញ់ផ្លោងចូលច្រកច១ តំបន់ថ្មដា ខេត្តពោធិ៍សាត់
(ព្រំដែន)៖ នៅវេលាម៉ោង៧៖២៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅអូរភ្លក់ដំរី និងនៅម៉ោង៨៖០៥នាទី បានបាញ់ផ្លោងកាំភ្លើងធំ ចូលគោលដៅអូរសួស្ដី ខាងក្រោយច្រកច១ នៃតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា។
បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃ៕






