ប្រាំទីតាំងសំខាន់ៗ នៅភ្នំពេញ រង់ចាំស្វាគមន៍ការបរិច្ចាគជូនដល់វីរកងទ័ព និងជនភៀសសឹក

ខណៈស្មារតីខ្មែរជួយខ្មែរ តាមរយៈសកម្មភាពបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ជួយដល់ពលរដ្ឋខ្មែរភៀសសឹក,គ្រួសារកងទ័ព និងវីរកងទ័ពជួរមានភាពផុលផុសទូទាំងប្រទេសនោះ នៅរាជធានីភ្នំពេញក៏មានការរៀបចំកន្លែងទទួលការបរិច្ចាគរាប់សិបកន្លែងតូចធំ ។ក្នុងនេះមានទីតាំងសំខាន់ៗចំនួនប្រាំ ដែលសប្បុរសជនអាចទៅបរិច្ចាគបាន។

អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ទីតាំងសំខាន់ៗចំនួនប្រាំដែលសប្បុរសជនអាចចូលរួមបរិច្ចាគ និងជូនជាអំណោយបាន រួមមាន៖ Eat More, VinMart ទួលទំពូង, Coffee Corner សុវណ្ណា, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

You might also like