ពលរដ្ឋថៃមកពី៣០០ភូមិ សម្រុកចូលសាលាខេត្ត Satun ដើម្បីតវ៉ា ព្រោះអត់បានលុយសំណងទឹកជំនន់

អ្នកខេត្ត Satun ភាគខាងត្បូងបានសម្រុកចូលសាលាខេត្តដើម្បីតវ៉ា ទាមទារសំណងដែលរដ្ឋសន្យាថានឹងជួយជនរងគ្រោះដោយទឹកជំនន់។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥, ពលរដ្ឋមកពីជាង៣០០ភូមិ ក្នុង២ស្រុកដូចជា Tha Phae និង Khuan Kalong បានលើកគ្នាសម្រុកចូលសាលាខេត្ត Satun បង្កជាភាពចលាចល ដើម្បីសុំសំណងដែលរដ្ឋសន្យាថានឹងឲ្យម្នាក់ ៩ ០០០បាត។

ពួកគេកើតទុក្ខមិនសុខចិត្តឡើយ ព្រោះឈ្មោះអ្នកខ្លះត្រូវបានដកចេញពីបញ្ជីទាំងដែលពួកគេនោះ គឺជាជនរងគ្រោះពិតមែន ហើយមានទាំងរូបថតផ្ទះខូចខាតយកទៅបង្ហាញទៀតផង។

ពលរដ្ឋទាំងនោះព្រមានថា បើពួកគេមិនទទួលបានសំណងត្រឹមថ្ងៃទី២២ខែធ្នូទេនោះ ពួកគេនឹងបន្តតវ៉ាកាន់តែខ្លាំងជាងនេះ។ អ្នកខ្លះថែមទាំងដាក់ការសង្ស័យថា ខេត្តកិបកេងលុយជំនួយទាំងនោះទៀតផង៕

ប្រភព៖ ពត៍មានថៃ Amarin

You might also like