ទាហាន ឈ្លានពានថៃនៅបន្តរំលោភដែនអធិបតេយ្យកម្ពុជា ដោយបន្តបាញ់ចូលកម្ពុជានៅតំបន់ជាច្រើននៃភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហាន ឈ្លានពានថៃនៅបន្តរំលោភដែនអធិបតេយ្យកម្ពុជា ដោយបន្តបាញ់ចូលកម្ពុជានៅតំបន់ជាច្រើននៃភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ ដោយប្រើប្រាស់ដ្រូន អាវុធធុនធ្ងន់គ្រប់ប្រភេទ ផ្សែងពុលជាដើម។






