សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និង លើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និង លើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិកម្ពុជា ដ៏ក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងអស់ ខណៈរាជរដ្ឋាភិបាល កងទ័ព និងបងប្អូនប្រជាពលរដ្ឋយើង បានកំពុងរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូ និងអធិបតេយ្យភាពរបស់យើងដ៏អង់អាចក្លាហាន ដោយមិនងាករេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕






