BREAKING: គិតត្រឹមម៉ោង២៖៣០នាទី សមរភូមិបន្ទាយមានជ័យ ទាហានសៀមបន្ដផ្លោងគ្រាប់ចូលដីកម្ពុជា
(ព្រំដែន)៖ គិតត្រឹមម៉ោង ២៖៣០នាទី សមរភូមិបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀម បាននិងកំពុងបន្ដបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយអមជាមួយយន្ដហោះចម្បាំង F16។
កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕






