គ្រួសារវីរកងទ័ព និងជនភៀសឹក ២ ០០០គ្រួសារ ទទួលបានសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងបរិក្ខាពេទ្យថ្នាំពេទ្យ របស់អភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី
(ឧត្តរមានជ័យ)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកស្បៀង សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងបរិក្ខាពេទ្យថ្នាំពេទ្យរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ចុះចែកជូនដល់វីរកងទ័ពទិសខេត្តព្រះវិហារ និងជនភៀសសឹកចំនួន ១.០០០គ្រួសារ និងវីរកងទ័ព និងជនភៀសឹក នៅខេត្តឧត្តរមានជ័យ ចំនួនគ្រួសារ ១ ០០០គ្រួសារ សរុបចំនួន ២ ០០០គ្រួសារ៕






