មហាជនរាប់ម៉ឺននាក់ ចូលរួមកម្មវិធី “ដើរដើម្បីសន្តិភាព ៖ ទាំងអស់គ្នា ដើម្បីសន្តិភាព”

មហាជនរាប់ម៉ឺននាក់ អញ្ជើញចូលរួមកម្មវិធី “ដើរដើម្បីសន្តិភាព៖ ទាំងអស់គ្នាដើម្បីសន្តិភាព” (March for Peace: Together for Peace) ដោយដើរចេញពីបរិវេណផ្សាររាត្រី ឆ្ពោះទៅសួនច្បារវិមានឯករាជ្យ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

កម្មវិធីនេះត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាតិខ្មែរ និងការស្រលាញ់នូវសុខសន្តិភាព ព្រមទាំងគាំទ្រវីរកងទ័ពជួរមុខ ដែលបាននិងកំពុងប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពានថៃ។

You might also like