អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ទាហានឈ្លានពានថៃ នៅតែបន្តឧក្រិដ្ឋកម្មសង្រ្គាម ដោយបានបន្តបើកការបាញ់ប្រហារចូលមកដែនអធិបតេយ្យកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាទាហានឈ្លានពានថៃ នៅតែបន្តឧក្រិដ្ឋកម្មសង្រ្គាម ដោយបានបន្តបើកការបាញ់ប្រហារចូលមកដែនអធិបតេយ្យកម្ពុជា ឥឈប់ឈរចូលតំបន់ជនស៊ីវិលកម្ពុជាបំផ្លាញ់ទ្រព្យសម្បត្តិពលរដ្ឋខ្មែរ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា មានដូចជាស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ រួមទាំងប្រាសាទបូរាណរបស់មនុស្សជាតិជាដើម ដោយទង្វើដ៏កំរោលយ៉ាងព្រៃផ្សៃនេះ គឺ ជាទង្វើអមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិជាដើម៕






