រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយមន្រ្តីក្រោមឱវាទ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនទាហាន ជាវីរកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ ៣៩៣
នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយមន្រ្តីក្រោមឱវាទ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនទាហាន ជាវីរកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ ៣៩៣ ស្ថិតនៅក្នុងភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌ បានរងរបួសក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យអង្គឌួង។
ក្នុងការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនេះ លោក អភិបាលខណ្ឌបានបង្ហាញ នូវក្ដីអាណិតអាសូរ ដល់កងទ័ពកម្ពុជាដែលបានលះបង់កម្លាំងកាយចិត្ត បំពេញការងារដោយ បេះដូង និងឆន្ទៈខ្ពស់ ការពារ បូរណភាពទឹកដីកម្ពុជា និងជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។






