អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គឺមានរយៈពេល១៦ថ្ងៃហើយ ដែលទាហានឈ្លានពានថៃ បន្តរំលោភបំពានបទឈប់បាញ់ ដោយបានបន្តបាញ់ចូលដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៦ថ្ងៃហើយ ដែលទាហានឈ្លានពានថៃ បន្តរំលោភបំពានបទឈប់បាញ់ ដោយបានបន្តបាញ់ចូលដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 កាំភ្លើងយន្ត ផ្សែងពុល និងអាវុធធុនធ្ងន់ជាច្រើនទៀត។






