សារព័ត៌មានល្បីៗនៅលើពិភពលោក បន្តផ្សព្វផ្សាយព័ត៌មានពីស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សារព័ត៌មានល្បីៗនៅលើពិភពលោកបន្តផ្សព្វផ្សាយព័ត៌មានពីស្ថានភាពជម្លោះព្រំដែនកម្ពុជាថៃក្នុងនោះមាន France 24 The Diplomat Anadolu CBCNews Bernama Malaysia និងសារព័ត៌មានជាតិយើងរួមមាន Khmer Times Cambodianess The Phnom Penh Post និងសារព័ត៌មានផ្សេងទៀតក្នុងការរាយការណ័ពីការពិតចេញពីកម្ពុជាឱ្យប្រជាជនកម្ពុជា និងពិភពលោកបានដឹង។ នៅថ្ងៃនេះចាប់តាំងពីព្រឹកព្រលឹម យោធាថៃបានបន្តវាយប្រហារ និងឈ្លានពានកម្ពុជាដោយប្រើប្រាស់យន្តហោះចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុលជាដើម៕

You might also like