រថយន្តកូរ៉េដឹកទំនិញបើកបុករបាំងថ្មគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដាច់កង់ម្ខាង រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស្ទឹងមានជ័យយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ម្ខាងទៅមុខលែងរួចខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពី ថ្ងៃទី២៣ខែធ្នូឆ្នាំ ២០២៥ស្ថិតនៅតាមម្ដាយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកក៏បានចុះមកដល់ធ្វើការពិនិត្យនិងវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕






