ឧទ្ធម្ភាគចក្រកងទ័ពថៃ ធ្លាក់ឆេះនៅខេត្ត សុរិន្ទ បណ្តាលឲ្យទាហាន៤នាក់រងរបួស

ឧទ្ធម្ភាគចក្រកងទ័ពថៃមួយគ្រឿង បានធ្លាក់ឆេះនៅខេត្ត សុរិន្ទ បណ្តាលឲ្យទាហាន៤នាក់រងរបួស ខណៈមូលហេតុមិនទាន់ដឹង ប៉ុន្តែមន្ត្រីថៃកំពុងបើកការស៊ើបអង្កេត។
តាមការផ្សាយរបស់ Amarin, ហេតុការណ៍នេះកើតឡើងនៅម៉ោង៥:១៩នាទីល្ងាច ថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ ដោយឧទ្ធម្ភាគចក្រ H.T. 212 បានជួបបញ្ហាត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅវាលយន្តហោះ សុរិន្ទភក្តី។ យ៉ាងណា នៅពេលចុះចត ឧទ្ធម្ភាគចក្របានបាត់បង់ការគ្រប់គ្រង រួចក៏ធ្លាក់ទៅបុកនឹងដីបង្កជាអគ្គិភ័យ បណ្តាលឲ្យទាហាន៤នាក់របួស។
ក្រុមពន្លត់អគ្គិភ័យបានប្រញាប់ទៅពន្លត់ភ្លើង ចំណែកទាហានទាំង៤ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

You might also like