ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៥ នេះ ដែលជាថ្ងៃទី១៧ នៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា សារព័ត៌មានអន្តរជាតិនិងអន្តរជាតិ នៅតែផ្តោតលើបញ្ហានេះ
ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៥ នេះដែលជាថ្ងៃទី១៧ នៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា សារព័ត៌មានអន្តរជាតិនិងអន្តរជាតិនៅតែផ្តោតលើបញ្ហានេះ។ ចំណងជើងធំៗរបស់សារព័ត៌មានបរទេស «កម្ពុជាស្នើឱ្យមានកិច្ចប្រជុំ GBC នៅទីក្រុងគួឡាឡាំពួ, ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថាថៃបានចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជាជាថ្មី» ត្រូវបានរំលេចឡើង។ ជាមួយគ្នានេះក៏បានលើកពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចូលដល់សបា្តហ៍ទី៣ សារព័ត៌មានជាតិនិងពិភពលោកបន្តផ្តោតការរាយការណ៍ពីសង្គ្រាមឈ្លានពាននេះ។ សង្គ្រាមឈ្លានពានដែលបានបង្កឱ្យជនស៊ីវិលកម្ពុជាបានស្លាប់ចំនួន ២១ នាក់ត្រឹមថ្ងៃទី២៣ ខែធ្នូ នេះ និងមានរបួសជាង ៨០ នាក់ និងជនភៀសសឹកជាងកន្លះលាននាក់ ៕






