គិតត្រឹម៧និង៣០នាទីព្រឹក សមរភូមិជោគជ័យ ព្រៃចាន់ ប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច ទាហានសៀម បន្ដបាញ់ផ្លោង, សមរភូមិផ្សេងទៀតស្ងប់ស្ងាត់ ក្រោយផ្លោងចូលពេលទៀបភ្លឺ
(ព្រំដែន)៖ គិតត្រឹមម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទព្រះវិហារ តាថាវ និងភ្នំខ្មោច ទាហានឈ្លានពានរបស់សៀម នៅបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា។
ដោយឡែក សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់, ប្រាសាទតាមាន់ ជប់គគីរ ទាហានសៀមបានផ្លោងចូលម៉ោងជាង៥ទៀបភ្លឺ ហើយស្ងាត់នៅម៉ោង៦កន្លះ, ប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច មកទល់ម៉ោងជាង៧ព្រឹកនេះ ទាហានសៀមនៅបន្ដបាញ់ផ្លោងចូល៕






