ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បន្តអញើញមកទស្សនាប្រាសាទតាព្រហ្ម
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បន្តអញើញមកទស្សនាប្រាសាទតាព្រហ្ម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ បើទោះបីជាស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កងទ័ពថៃបន្តឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ប៉ុន្ដែបណ្ដារាជធានី និងខេត្តផ្សេងទៀតរបស់កម្ពុជា បន្តទទួលបានភ្ញៀសទេសចរចូលមកលេងកម្សាន្តជាបន្តបន្ទាប់។






