ទីក្រុងបាងកក បានផ្ទុះការបាញ់ប្រហារ បង្កការភ័យឆោឡោទាំងយប់ ខណៈខ្មាន់កាំភ្លើងគឺជាអ្នកញៀនថ្នាំ ដែលស្ថិតក្នុងបញ្ជីតាមចាប់របស់ប៉ូលិស។

ទីក្រុងបាងកក បានផ្ទុះការបាញ់ប្រហារ បង្កការភ័យឆោឡោទាំងយប់ ខណៈខ្មាន់កាំភ្លើងគឺជាអ្នកញៀនថ្នាំ ដែលស្ថិតក្នុងបញ្ជីតាមចាប់របស់ប៉ូលិស។
តាមការផ្សាយរបស់ Khaosod, ការបាញ់ប្រហារកើតឡើងនាវេលាម៉ោង ៨យប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ នៅខ័ណ្ឌ Khlong Toei។
ខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ Borin ជាជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងកាន់កាប់កាំភ្លើងខុសច្បាប់។ ក្នុងការវាយប្រហារនោះ ខ្មាន់កាំភ្លើងបានបាញ់បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានជនស៊ីវិល២នាក់និងប៉ូលិសម្នាក់។
ក្រោយការបាញ់ប្រហារភ្លាមៗ ខ្មាន់កាំភ្លើងក៏រត់គេចខ្លួន ហើយប៉ូលិសកំពុងតាមចាប់ និងបើកការស៊ើបអង្កេតជាបន្ត៕

You might also like