ការឈ្លានពានដោយយោធា, អំពើឈ្លានពានប្រដាប់អាវុធ ឬរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សូមជូនបងប្អូនមេត្តាយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ពាក្យលើសកម្មភាពយោធាថៃដែលបានធ្វើមកលើកម្ពុជាយើង។ ស្ថានភាពដែលកើតឡើងនេះ មិនមែនជា «ការប៉ះទង្គិច, ឧបទ្ទវហេតុ ឬការយល់ច្រឡំ»ទេ។ ប៉ុន្តែវាជា «ការឈ្លានពានដោយយោធា, អំពើឈ្លានពានប្រដាប់អាវុធ ឬរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជា»។ ដូច្នេះសូមបងប្អូនជ្រាបនិងសូមប្រើប្រាស់ពាក្យទាំងនេះ។

You might also like