អានុទីន ៖ រូបសំណាកដែលត្រូវបានបំផ្លាញ មិនអាចយកប្រៀបធៀបជាមួយសរីរាង្គទាហានថៃ ដែលបាត់បង់នោះទេ
កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ខាងក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសបង្ហាញការមិនពេញចិត្តចំពោះយោធាថៃ ដែលបានធ្វើការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូមួយនៅក្នុងទឹកដីកម្ពុជា ដោយលើកឡើងថាជាទង្វើដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកគោរពសាសនាហិណ្ឌូ។
យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្រ្តី អានុទីន បានឆ្លើយតបចំពោះសេចក្តីប្រកាសខាងលើថា ទាក់ទងនឹងរូបសំណាកនោះ គួរតែមកប្រៀបជាមួយសរីរាង្គរបស់ទាហានឬយ៉ាងណា សូមគិតមើលចុះ។ រូបសំណាកដែលត្រូវបំផ្លាញ បើសិនជាការយកដាច់ដៃដាច់ជើងរបស់ទាហាន ទៅប្រៀបធៀបជាមួយនឹងការមិនគោរពទៅលើជំនឿ លោកនឹងមិនធ្វើការប្រៀបធៀបនោះទេ។
«រូបសំណាកដែលត្រូវបានបំផ្លិចបំផ្លាញ គឺមិនអាចយកមកប្រៀបធៀបជាមួយសរីរាង្គដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថមើលងាយបានដែរ។ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះ»។
លើសពីនេះ អានុទីន បានប្រាប់ឱ្យដឹងទៀតថា រឿងនេះវាជាបញ្ហាសម្រាប់ការចរចាទ្វេភាគី ដូច្នេះក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ត្រូវតែមានការភិភាក្សាទ្វេភាគី ដូច្នេះហើយមិនគួរភ័យព្រួយជាមួយរឿងដែលនៅខាងក្រៅនោះទេ៕






