ក្រុមការងារយេនឌ័រកងទ័ពជើងទឹក នាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តកោះកុង

លោកជំទាវ ឧត្តមនាវីត្រី ទៀ លក្ខិណា ប្រធានក្រុមការងារយេនឌ័រកងទ័ពជើងទឹកតំណាង លោកជំទាវ ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងទឹក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារយេនឌ័រ នាំយកមូលនិធិកងទ័ពជើងទឹក និងអំណោយមានដូចជា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក មកពីព្រំដែនកំពុងមានជម្លោះនៅខេត្តកោះកុង៕

You might also like