យោធាថៃ បានរឹបអូសសត្វតោ២ក្បាល និងខ្លាឃ្មុំ៣ក្បាល ចេញពីកាស៊ីណូ ខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ យោធាថៃ បានរឹបអូសសត្វព្រៃចំនួនប្រាំក្បាលចេញពីកាស៊ីណូថ្មដាមួយ កន្លែង ក្នុងខេត្តពោធិ៍សាត់ ទៅកាន់ប្រទេសថៃ បន្ទាប់ពីយោធាថៃបាន ចាប់ផ្តើមវាយប្រហារតាំងពីថ្ងៃទី៧ ខែធ្នូ រហូតដល់ពេលនេះស្រោច ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
សត្វព្រៃទាំង៥ក្បាលនេះ ត្រូវបានកំណត់អត្តសញ្ញាណថាជាសត្វតោ ឈ្មោលមួយគូ និងខ្លាឃ្មុំខ្មៅពីរក្បាល និងខ្លាឃ្មុំខ្មៅអាស៊ីមួយក្បាល។
យោងតាមផែនការរបស់ថៃ បានបញ្ជាក់ថា ខ្លាឃ្មុំបីក្បាលនឹងត្រូវបញ្ជូនទៅ មជ្ឈមណ្ឌលបង្កាត់ពូជសត្វព្រៃនៅខេត្តឈុនបុរី ខណៈដែលសត្វតោពីរ ក្បាលនឹងត្រូវផ្ទេរទៅកាន់កន្លែងនានានៅខេត្តរ៉ាចបុរី៕






