រូបថតប្រចាំសប្តាហ៍៖ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព- បង្ហាញពីការឈឺចាប់ឥតគណនា របស់ប្រជាជាតិខ្មែរ
សៀមរាប ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ទឹកភ្នែករាប់លានដំណក់បានស្រក់ នៅពេលឃើញផ្ទាំងគំនូរមួយផ្ទាំង ក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព” ដែលបង្ហាញពីការឈឺចាប់ឥតគណនា របស់ប្រជាជាតិខ្មែរ ដែលបង្កដោយសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា។
គំនូរដែលមានទំហំ៥ម៉ែត្រ គុណនឹង៣០ម៉ែត្រនេះ ត្រូវបានគូររួមគ្នាដោយវិចិត្រករជាង ៧០នាក់។ គំនូរនេះត្រូវបានសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប។






