កីឡាករ-កីឡាការិនី និងភ្ញៀវជាតិ-អន្ដរជាតិ បានមកជួបជុំនៅសួនច្បារហាត់ប្រាណព្រះរាជដំណាក់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ ភ្ជាប់នឹងសកម្មភាពមនុស្សធម៌

កីឡាករ-កីឡាការិនី និងភ្ញៀវជាតិ-អន្ដរជាតិ បានមកជួបជុំនៅសួនច្បារហាត់ប្រាណព្រះរាជដំណាក់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជិះកង់ភ្ជាប់នឹងសកម្មភាពមនុស្សធម៌ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នំា២០២៥នេះ ដែលត្រូវចេញដំណើរកាត់ផ្លូវសំខាន់មួយចំនួន ក្នុងក្រុងសៀមរាប ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត មុនត្រឡប់មកបិទនៅកន្លែងចេញដំណើរវិញ។ តាមគម្រោងកម្មវិធីសប្បុរសធម៌នេះ មានអ្នកចូលរួមជាង ១,៥០០កង់ មកពី ២១ប្រទេស រួមទាំងកម្ពុជា។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភៀសសឹក ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៕

You might also like