ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជានិងថៃ ស្ថានភាពជួរមុខមានសភាពការស្ងប់ស្ងាត់
ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ចាប់ពីម៉ោង១២ថ្ងៃងត្រង់ម្សិលមិញ មករហូត ដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពជួរមុខមានសភាពការស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវម៉ាលី សុជាតា៕






