លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ចុះសួរសុខទុក្ខគ្រួសារវីរៈកងទ័ពជួរមុខ ដែលមានកូនសម្រាកព្យាបាលបេះដូងចំហរ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់គ្រួសារវីរៈកងទ័ពជួរមុខ ដែលមានកូនកំពុងសម្រាកព្យាបាលបេះដូងចំហរត្រូវវះកាត់ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ក៏បាននាំយកនូវថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារផ្សេងទៀតដែលមានកូនបាននិងកំពុងសម្រាកព្យាបាលជំងឺ ដើម្បីដោះស្រាយការលំបាកមួយចំនួនផងដែរ។

You might also like