«ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ប្រារព្ធធ្វើនៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ក្នុងឱកាសទិវាសន្តិភាពនៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ៖ «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» បានប្រារព្ធធ្វើនៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះឧត្ដមវង្សាបណ្ឌិត គូ សុភាព និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសខួបលើកទី២៧ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥)។
ពិធីនេះ ក៏បានប្រារព្ធធ្វើនៅបណ្តាខេត្តមួយចំនួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដើម្បីបង្ហាញនូវស្មារតីសាមគ្គី រួបរួមនៃប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងបង្ហាញនូវឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម និងចង់បានសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕






