ជនសង្ស័យបានយកឈ្មោះ និងរូបថតលោក ផែង វណ្ណះ បង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីគំរាមកំហែង ជំរឹតទារប្រាក់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ

ភ្នំពេញ ៖ ជនសង្ស័យមានឈ្មោះ គា ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២៧ ខែសីហា ឆ្នាំ ២០០១ មានអាសយដ្ឋានស្ថិតនៅ ផ្ទះ២៣E ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យបានយកឈ្មោះ និងរូបថតលោក ផែង វណ្ណះ បង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីគំរាមកំហែង ជំរឹតទារប្រាក់ប្រជាពលរដ្ឋនិងមន្ត្រីរាជការនោះ ពេលនេះ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនបានហើយ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកឈ្មោះ និង រូបថត លោក ផែង វណ្ណៈ បង្កេីត គណនីតេឡេក្រាមក្លែងក្លាយ ដើម្បីជំរឹតយកលុយប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនពិតប្រាកដមែន ។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនជនសង្ស័យទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

You might also like