សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា!

នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។

ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

You might also like