កញ្ញា ប៊ី សុធារី បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកញ្ញា បានតុបតែងខ្លួនក្នុងឈុតកូនក្រមុំជនជាតិឥណ្ឌា
ភ្នំពេញ ៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ កញ្ញា ប៊ី សុធារី បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកញ្ញា បានតុបតែងខ្លួនក្នុងឈុតកូនក្រមុំជនជាតិឥណ្ឌាពណ៌ក្រហម ដើរកម្សាន្តនៅតំបន់ Walk Street។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានពីសកម្មភាពនានារបស់ 1st Runner Up Miss Cosmo Cambodia 2025 កញ្ញា ប៊ី សុធារី ច្បាស់ជាបានជ្រាបមកហើយ ពីភាពលេចធ្លោនៃការតុបតែងខ្លួនរបស់នាង។ ក្នុងនោះ បវរកញ្ញារូបនេះ រមែងតែងតែងបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ ការផាត់មុខនូវ concept ប្លែកៗ ស្រស់ស្អាតមិនដែលជាន់គ្នានោះឡើយ។
កញ្ញា ប៊ី សុធារី មិនត្រឹមតែទទួលបានការចោមរោមពីភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិក្នុងការសុំកញ្ញាថតរូបអនុស្សាវរីយ៍នោះទេ ពោលគឺកញ្ញា ក៏បានផលិតមាតិកាធ្វើកិច្ចសម្ភាសន៍ទៅកាន់ភ្ញៀវបរទេស ដែលបានមកកម្សាន្តនៅទីនេះ ដើម្បីជាផ្នែកក្នុងការផ្សព្វផ្សាយពីកម្ពុជាផងដែរ៕






