ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ព្រមទាំងសប្បុរសជន តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល សម្រាប់ឧបត្ថម្ភបន្ថែមទៀតជូនដល់វីរកងទ័ពការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងនោះអំណោយមាន អង្ករ នំ អំបុក ត្រីខកំប៉ុង មីកញ្ចប់ សាច់ផាត់ ភេសជ្ជៈ ទឹកសុទ្ធ បារី ធូបមូស សាប៊ូ៕






