មនុស្សមួយចំនួនបានស្លាប់ ខណៈការតវ៉ាប្រឆាំងសេដ្ឋកិច្ចកាន់តែដុនដាបខ្លាំងរបស់អ៊ីរ៉ង់ រាលដាលទូទាំងប្រទេស
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមករា២០២៦នេះ ថា មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ក្នុងការតវ៉ាកាន់តែធំ ប្រឆាំងនឹងសេដ្ឋកិច្ចកាន់តែដុនដាបខ្លាំងរបស់អ៊ីរ៉ង់ ខណៈបាតុកម្មនានាបានរីករាលដាលចេញពីខាងក្រៅទីក្រុងធំៗ ចូលដល់បណ្ដាខេត្តតាមជនបទ។
ការប្រមូលផ្ដុំគ្នានេះបានក្លាយជាការតវ៉ាដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ២០២២ នៅពេលការស្លាប់របស់ស្ត្រី Mahsa Amini វ័យ២២ឆ្នាំក្នុងពលឃុំខ្លួនរបស់នគរបាល បានបង្កឱ្យមានបាតុកម្មទូទាំងប្រទេស។






