នគរបាល ៖ មនុស្សប្រហែល ៤០ នាក់បានស្លាប់ក្នុងអគ្គិភ័យឆេះក្លឹបរាត្រីមួយកន្លែងក្នុងរមណីយដ្ឋានជិះស្គីរបស់ប្រទេសស្វីស
នគរបាលបាននិយាយថា មនុស្សប្រហែល ៤០ នាក់បានស្លាប់បន្ទាប់ពីអគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តពេលរាត្រីមួយក្នុងរមណីយដ្ឋានជិះស្គីមួយកន្លែងនៅភាគខាងត្បូងប្រទេសស្វីស។ មនុស្ស ១១៥ នាក់ទៀតបានរងរបួស ភាគច្រើននៃពួកគេ មានស្ថានភាពធ្ងន់ធ្ងរ។
អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ១:៣០នាទី ម៉ោងក្នុងស្រុក ក្នុងអំឡុងពេលប្រារព្ធពិធីឆ្លងឆ្នាំថ្មីនៅក្នុងក្លឹបរាត្រីមួយឈ្មោះ Le Constellation ក្នុងទីក្រុង Crans-Montana។
ក្រុមមន្ត្រីស៊ើបអង្កេតឧបទ្ទវហេតុនេះ ពុំទាន់បានបញ្ជាក់ពីមូលហេតុណាមួយនៅឡើយទេ ប៉ុន្តែបានច្រានចោល ថាហេតុការណ៍នេះ គឺជាការវាយប្រហារ។






