ឯកឧត្តម គួច វេងស្រ៊ុន អំពាវនាវបញ្ឈប់ជាបន្ទាន់នៅការចែកចាយបន្តរូបភាពរបស់វីរកងទ័ព

ឯកឧត្តម គួច វេងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ពលីកម្មរបស់វីរកងទ័ពយេីង​ គឺបានស្ថិតក្នុងចិត្ត​ បេះដូង​ និងការចងចាំរបស់យេីងរួចហេីយ​ សូមមេត្តាកុំយកមកចែកចាយបន្ត​ នាំរំខានវិញាណក្ខន្ធគាត់​ និងគ្រួសារ។
តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី១ ខែមករានេះ ឯកឧត្តម គួច វេងស្រ៊ុន បានអំពាវនាវបងប្អូនទាំងអស់​ បញ្ឈប់ជាបន្ទាន់នៅការចែកចាយបន្តរូបភាពរបស់វីរកងទ័ពយេីង​ ទិដ្ឋភាពខ្លះ​ គឺមិនសមនឹងត្រូវផ្សាយផង​ នេះជាសោកនាដកម្មនៃសង្គ្រាម​ ខាងយេីងផង​ ខាងគេផង។ សូមមេត្តាផ្តល់ការគោរពដល់ពលីកម្ម​របស់វីរកងទ័ព​ គោរពដល់ក្រុមគ្រួសារ​ ដែលកំពុងរងការឈឺចាប់​ខ្លោចផ្សារក្នុងចិត្តចំពោះការបាត់បង់សមាជិកគ្រួសារ​ តែពួកគាត់ក៏កំពុងទទួលបានក្តីសណ្តោស​ អាណិតស្រលាញ់​ និងគោរពស្ងប់ស្ងែងនៃវីរភាពនៃការលះបង់ដេីម្បីបុព្វហេតុជូនជាតិ​ និងមាតុភូមិយេីង។
ជាមួយគ្នានេះ​ សូមបងប្អូនខ្លះ​ ដែលជាអ្នករកស៉ីដោយប្រេីប្រាស់បណ្តាញសង្គម​ (MMO) បញ្ឈប់ជាបន្ទាន់នៃមាតិកានេះ​ ព្រោះវាអាចចំណេញដល់មាតិកាអ្នក​ តែវាជាកាតាលីករនៃការបំផ្លាញទឹកចិត្តគ្រួសារវីរកងទ័ព​ ពិសេសមិនគោរពដល់វិញាណក្ខន្វពួកគាត់ផងដែរ។ សូមជ្រេីសរេីសការផលិតមាតិកាផ្សេង​ ដេីម្បីរួមចំណែកជាមួយវីរកងទ័ព​ និងរាជរដ្ឋាភិបាលក្នុងដំណាក់កាលដ៏លំបាកនេះ។ បច្ចុប្បន្ន​យេីងមានត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ​ ស្ថានភាពនៅផុយស្រួយ​ ដែលទាមទារឱ្យយេីងទាំងអស់គ្នាត្រូវបន្តចូលរួម​ សហការ​ និងចែករំលែកតែអ្វីដែលផលវិជ្ជមានជូនជាតិ​ ពិសេសវីរកងទ័ពយេីង។
សូមមេត្តាចែករំលែកបន្ត​ ហេីយស្នេីសុំចិត្តចូលរួមអនុវត្តផង។
You might also like