ក្រុមក្មេងទំនើង 4 នាក់ នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួន ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ÷ នាយប់ថ្ងៃទី 01 ខែមករា ឆ្នាំ2026 លើផ្លូវជាតិលេ4 ចន្លោះគីឡូម៉ែត្រ 58-59 ស្ថិតក្នុងភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណី: “ហិង្សាដោយចេតនា” បង្កដោយក្រុមក្មេងទំនើង ចំនួន 2នាក់ ជិះម៉ូតូ 01គ្រឿង (ប្រេីកាំបិតកែច្នៃកាប់) ។
ចំណែក ជនរងគ្រោះជិះម៉ូតូ 01គ្រឿង ម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1AE-6876 ទិសដៅពីកើតទៅលិច ឈ្មោះ សូវ វិរៈ ភេទប្រុស អាយុ 23ឆ្នាំ (មិនមានរបួស) ឌុប ឈ្មោះ សុន ចាន់ណាក់ ភេទប្រុសអាយុ 26ឆ្នាំ (របួសដៃខាងឆ្វេងដេរ 10ថ្នេរ) ទាំង 2នាក់ រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយបានការបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺលោក វរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកំលាំងចុះប្រតិបត្ដិការធ្វេីការស្រាវជ្រាវ និង ឈានទៅធ្វេីការឃាត់ខ្លួន អ្នកពាក់ព័ន្ធ សង្ស័យក្រុមប្រព្រឹត្ដ ចំនួន 4 នាក់ នៅចំណុចផ្លូវកៅស៊ូ ភូមិសំបួរ ឃុំមហាសាំង ដែលមានឈ្មោះដូចខាងក្រោមនេះ ÷
1/- ឈ្មោះ សូ សុវណ្ណារាជ ភេទប្រុស អាយុ 16ឆ្នាំ រស់នៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាម្ចាស់ម៉ូតូនិងម្ចាស់កាំបិតកែច្នៃ)។
2/- ឈ្មោះ ខុម ដានុន ភេទប្រុស អាយុ 15ឆ្នាំ រស់នៅភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
3/- ឈ្មោះ ញ៉ម បូរ៉ា ភេទប្រុស អាយុ 17ឆ្នាំ រស់នៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
4/- ឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន ភេទប្រុស អាយុ 15ឆ្នាំ រស់នៅភូមិទួលសុភី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមចម្លើយសារភាព ឈ្មោះ សូ សុវណ្ណារាជ ជិះម៉ូតូ 01គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ឌុប ឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន (អ្នកកាន់កាំបិត) បើកពីកើតទៅលិចតាមផ្លូវជាតិលេខ 4 បានកាប់លើជនរងគ្រោះរួចជិះគេចទៅ ភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានដកហូត ÷
1/- ម៉ូតូ 01គ្រឿង ម៉ាកហុងដា សេ 125 ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ; 2/- កាំបិតកែច្នៃ 01 ដើម។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង 4 នាក់ ត្រូវបានជំនាញនៃអធិការនគរបាលស្រុកភ្នំស្រួច បញ្ជូនទៅ
ស្នងការដ្ឋានខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like