មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បាននាំយកអំណោយដែលទទួលបានពីក្រសួងអប់រំ យុវជន និងកីឡា ទៅចែកជូនដល់លោកគ្រូអ្នកគ្រូដែលបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៥៣រូប
នៅថ្ងៃទី២ខែមករា ឆ្នាំ២០២៦ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បាននាំយកអំណោយដែលទទួលបានពីក្រសួងអប់រំ យុវជន និងកីឡា ទៅចែកជូនដល់លោកគ្រូអ្នកគ្រូដែលបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៥៣រូប សិស្សានុសិស្សដែលភៀសសឹកចូលរៀនក្នុងសាលារៀនសាធារណៈ ចំនួន ២៣០នាក់ នៅសាលាបឋមសិក្សាក្ដីរុន សាលាបឋមសិក្សាយាង និងសាលាបឋមសិក្សាសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។






