រូបថតប្រចាំសប្តាហ៍៖ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង កំពុងតែបង្ហាញសម្រស់ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍
សៀមរាប ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ដែលមានទីតាំងស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជា ៤៥គីឡូម៉ែត្រ ពីទីរួមខេត្ត កំពុងតែបង្ហាញសម្រស់ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដែលនៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗ ដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ ជាមួយនឹងការជិះទូកលំហែកម្សាន្ត ឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ។






