Al Jazeera បានរាយការណ៍ថា ថៃបានប្រើប្រាស់កម្លាំងយោធាដើម្បី “ដណ្តើមយកទឹកដី” របស់កម្ពុជា ដោយគ្មានសូម្បីតែពាក្យថា “តំបន់ជម្លោះដែលទាមទារត្រួតគ្នា”
នេះគឺជាឧទាហរណ៍នៃរបាយការណ៍ព័ត៌មានពី Al Jazeera ដែលជាបណ្តាញទូរទស្សន៍ភាសាអង់គ្លេសលំដាប់ពិភពលោកមួយក្នុងចំណោមស្ថាប័នធំៗទាំង ៣ ដែលមនុស្សទូទាំងពិភពលោកតាមដាន (២ ទៀតគឺ CNN និង BBC)។
អ្នកយកព័ត៌មានរបស់ Al Jazeera បានរាយការណ៍ថា ថៃបានប្រើប្រាស់កម្លាំងយោធាដើម្បី “ដណ្តើមយកទឹកដី” របស់កម្ពុជា ដោយគ្មានសូម្បីតែពាក្យថា “តំបន់ជម្លោះដែលទាមទារត្រួតគ្នា” (disputed territories) នោះទេ។ វាធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ថៃមានលក្ខណៈស្រដៀងនឹងប្រទេសមួយនៅតំបន់មជ្ឈិមបូព៌ា ដែលចូលចិត្តប្រើកម្លាំងបាយដណ្តើមយកដីធ្លីគេ។
សំណួរគឺ ៖ ហេតុអ្វីបានជាអ្នកកាសែតរាយការណ៍បែបនេះ? តើមកពីក្រសួងការបរទេសថៃបរាជ័យក្នុងការធ្វើទំនាក់ទំនង? ឬក៏មកពីជនបរទេសបានឃើញទិន្នន័យហើយ តែមិនជឿលើភាគីថៃ?
ប៉ុន្តែថ្ងៃនេះ សង្គមថៃមិនខ្វល់ឡើយ គឺកំពុងតែសម្ងំនៅក្នុង “សំបកកង់” (កង្កែបក្នុងអណ្តូង) ក្នុងពិភពបិទជិតរបស់អ្នកដែលកំពុងស្រវឹងសង្គ្រាម ដោយមិនដឹងនិងមិនខ្វល់ថាអន្តរជាតិគេគិត ឬមើលមកថៃយ៉ាងណានោះទេ។ វាមិនស័ក្តិសមទាល់តែសោះ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលត្រូវរលាយបង់បែបនេះ ៕






