ឯកឧត្តម កែវ រតនៈ ៖ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ ជាប្រវត្តិសាស្ត្រគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ
តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហើបដោយដឹងថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧ ដូចផែនការរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមបន្តថា គម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។






