ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញទទួលអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពីឯកឧត្តម កែវ បេងវឌ្ឍន៍ , ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា, ឯកឧត្តម ហាវ រតនៈ, ឯកឧត្តម នួន សំបូរ ប្រធានយុវជនគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយះគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីរៀបចំចាត់ចែង និងវេចខ្ចប់បញ្ជូនទៅវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពីឯកឧត្តម កែវ បេង វឌ្ឍន៍ ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ , ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, ឯកឧត្តម ហាវ រតនៈ ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានថវិកា, ឯកឧត្តម នួន សំបូរ ប្រធានយុវជនគណបក្សមូលដ្ឋាននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលសារពើពន្ធ ចំណុះគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយះគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីរៀបចំចាត់ចែង និងវេចខ្ចប់បញ្ជូនទៅវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ។
អំណោយទាំងនោះរួមមាន៖ អង្ករ ២៥តោន , មីខ្លាឃ្មុំ ១៧០០កេស , ត្រីខកំប៉ុង ១៨០កេស , សៀង ៦០០កេស , ទឹកសុទ្ធ ២០០០ កេស , ឆៃប៉ូវ ១០០គីឡូ ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តមប្រធានយុវជនគណបក្សមូលដ្ឋានទាំង៤រូប និងសហការី ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល គាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្ស ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាពជូនជាតិ និងប្រជាជន។
ជាក់ស្តែង គិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋភៀសសឹកបានចំនួន ២៥,២០០ គ្រួសារ ក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង,បន្ទាយមានជ័យ,ឧត្តរមានជ័យ,ព្រះវិហារ,ពោធិសាត់,សៀមរាប និងកោះកុង ។
ដោយឡែកសម្រាប់វីរៈកងទ័ពជួរមុខ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ខេត្តព្រះវិហារចំនួន ១៤ គោលដៅ,ខេត្តបន្ទាយមានជ័យចំនួន ១២ គោលដៅ,ខេត្តបាត់ដំបងចំនួន ៦ គោលដៅ,ខេត្តឧត្រមានជ័យចំនួន ១១ គោលដៅ និងខេត្តកោះកុងចំនួន ៧ គោលដៅ ផងដែរ ។
ក្រៅពីនេះទៀត គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់គោលដៅផ្សេងទៀតផងដែរ ។
ទទ្ទឹមនេះ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល បាន និងកំពុងបន្តចាត់ចែង អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនទៅគោលដៅដែលមានតម្រូវការចាំបាច់បន្ថែមទៀត ដោយបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំខេត្ត ។
ក្នុងនាមសម្តេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងក្នុងនាមគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បយុរសជនទាំងអស់គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលបាននាំយកអំណោយជាថវិកា និងសម្ភារយ៉ាងច្រើនជូនសម្តេចធិបតី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទឹកដី ជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ។ ឯកឧត្តមបណ្ឌិត បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាបន្តការជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជឿជាក់លើការដឹកនាំរបស់គណបក្សាប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដ៏ឆ្នើមគ្មានពីរនៅកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ។






