រថយន្តមួយគ្រឿង បេីកឡើងសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូ ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក FORD RANGERក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូតឡើងសួនផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបាក់ទ្រេតមួយដើមចំណែកឯរថយន្តបង្កក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយ ចង្វារ រាជធានី ភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាក FORD RANGER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BL-2080 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរ៉េចង្កូតទៅបុកឡើងសួនច្បារ ពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកស្លាកប៉ាណូផ្សាយពាណិផ្ជកម្មបណ្តាលឲ្យបាក់ទ្រតចំនួនមួយដើម ចំណែកឯរថយន្តបង្កត្រូវបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរម្ចាស់រថយន្តបានយកសម្ភារះមានតម្លៃចេញពីក្នុងរថយន្តរួចគេចពីកន្លែងកើតហេតុបាត់ស្រមោល។
សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវ៉ាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

You might also like