ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ កាលពី ល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានសហការ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីហិង្សា ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សុីត រ៉ាហ្វាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកលាងម៉ូតូ បច្ចុប្បន្នមានទីលំនៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឆ្លើយសារភាពថាខ្លួនពិតជាបានបង្កហិង្សាក្នុងគ្រួសារពិតមែន ក្រោមការអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួលរបស់កម្លាំងកងរាជអាវុធហត្ថ បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្តខេត្តកំពង់ស្ពឺ បានធ្វើកិច្ចសន្យាអប់រំណែនាំ ហើយឱ្យត្រឡប់ទៅគេហដ្ឋានវិញដោយមានការយល់ព្រមឯកភាពពីក្រុមគ្រួសាររបស់គាត់៕

You might also like