ទិដ្ឋភាពនៃការខូចខាតខ្ទេចខ្ទាំរបស់ប្រាសាទ វត្តអារាម សាលារៀន និង ផ្ទះពលរដ្ឋខ្មែរ ដោយការឈ្លានពានពីយោធាថៃ
ការឈ្លានពានពីសំណាក់យោធាថៃ នៅតាមបន្ទាត់ព្រំដែនមួយចំនួន ក្នុងកំឡុងរយៈពេល ២០ ថ្ងៃចុងក្រោយនេះ បានបន្សល់នូវការខូចខាតយ៉ាងដំណំ នូវផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង សាលារៀន ប្រាសាទ និង វត្តអារាម ត្រូវបានគ្រាប់ផ្លោងថៃបំផ្លាញនៅតំបន់សមរភូមិ និង ខ្លះទៀតឈានចូលតំបន់ពលរដ្ឋស៊ីវិលផងដែរ។
ជាក់ស្ដែង នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបង្ហាញពីទិដ្ឋភាពខូចខាត នៃវត្តអារាម សាលារៀន ផ្ទះប្រជាពលរដ្ឋស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ឌ ដែលភាគីថៃបានបំផ្លោងគ្រាប់បំផ្លាញ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
គូសបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ៧ មកដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល និង ការខូចខាតជាអាទិ៍ ដោយសារអំពើឈ្លានពានរបស់ភាគីថៃ មានដូចជា ៖
១. ផ្ទះប្រជាពលរដ្ឋ ១២៧ ខ្នង
២. សាលារៀន ៥ ទីតាំង
៣. មណ្ឌលសុខភាព ៣ ទីតាំង
៤. ផ្សារ ១
៥. ប្រាសាទបុរាណ មួយចំនួន
៦. វត្ត ៥ ទីតាំង
៧. សាលាឆទាន ១
៨. កុដិ ១
៩. អគារគយ និងរដ្ឋាករ ១
១០. អគារឯកជន ១៣ ទីតាំង
១១. អគាររដ្ឋ ១២ ខ្នង
១២. សណ្ឋាគារ ៥
១៣. មណ្ឌលកសិកម្មសហគមន៍ ១
១៤. ផ្លូវ ៤ កន្លែង
១៥. បង្គោលអង់តែនទូរសព្ទ ២ កន្លែង
១៦. ស្ពានថ្ម ២ កន្លែង
១៧. ស្ពានដែក ១
១៨. ស្ពានបុរាណ ១
១៩. ក្បាលស្ពាន ១
២០. ស្ថានីយ៍ប្រេង ១
២១. មធ្យោបាយដឹកជញ្ជូន ២៨ គ្រឿង
២២. ឃ្លាំងរថយន្ត ១
២៣. ឃ្លាំងទិញដំឡូង ១…៕






